BELTEI International Relations - BELTEI IR: post #669 — TG.ME

✈️ អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារយៈពេល ៥ថ្ងៃ៤យប់ សម្រាប់សិស្ស-និស្សិត ទៅកាន់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី 🇮🇩

នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ប៊ែលធីទំនាក់ទំនងអន្តរជាតិ បានដឹកនាំសិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន១៥នាក់ ចូលរួមសិក្ខាសាលាដែលផ្ដោតទៅលើប្រធានបទចំនួន ៣សំខាន់ៗ រួមមាន៖
១. Business - Gamification in Education
២. Creative Digital Communication - Your Digital Memories
៣. Graphic Design & New Media - Introduction to Logos

សិក្ខាសាលានេះបានផ្ដល់នូវចំណេះដឹងបន្ថែមជូនដល់សិស្ស-និស្សិត អំពីប្រធានបទដ៏មានសក្ដានុពលនាពេលបច្ចុប្បន្នរបស់ឥណ្ឌូនេស៊ី ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់អាស៊ាន រួមទាំងការដើរកំសាន្ត និងទស្សនា Senayan City Mall ដែលមានទីតាំងនៅកណ្តាលទីក្រុង Jakarta។

📞 ទំនាក់ទំនងយើងខ្ញុំ៖ +855 77 77 66 08 / +855 78 555 755

🔗 ឆានែល Telegram: https://t.me/beltei_ir
August 27, 2025 600