📢 Anthropic បញ្ចេញម៉ូឌែលជំនាន់ថ្មី Claude Fable 5.1 និង Mythos 5.1 ពង្រឹងសមត្ថភាពកូដ និងវិទ្យាសាស្ត្រ
ក្រុមហ៊ុនស្រាវជ្រាវ AI ឈានមុខគេ Anthropic ទើបតែប្រកាសបញ្ចេញម៉ូឌែលបញ្ញាសិប្បនិម្មិតជំនាន់ថ្មីចំនួនពីរដំណាលគ្នា គឺ Claude Fable 5.1 និង Claude Mythos 5.1 ដោយផ្តោតសំខាន់លើការដោះស្រាយកិច្ចការស្មុគស្មាញ និងកាត់បន្ថយថ្លៃដើមដំណើរការ។
ចំណុចសំខាន់ៗនៃម៉ូឌែលទាំងពីរ៖
Claude Fable 5.1 (បើកឱ្យប្រើប្រាស់ទូទៅ)៖
បង្កើតឡើងសម្រាប់ដោះស្រាយកូដកម្រិតស្មុគស្មាញ (Agentic Coding) និងកិច្ចការទូទៅ
សន្សំសំចៃថ្លៃដើមចន្លោះពី ២៥% ទៅ ៤៥% ធៀបនឹងជំនាន់មុន តាមរយៈការបញ្ចុះតម្លៃ Cache Reads រហូតដល់ ៧៥%
Claude Mythos 5.1 (កំណត់សិទ្ធិប្រើប្រាស់)៖
បើកឱ្យប្រើប្រាស់សម្រាប់តែដៃគូ និងស្ថាប័នស្រាវជ្រាវដែលបានត្រួតពិនិត្យច្បាស់លាស់ (Trusted Access)
ជំនាញខ្លាំងលើការស្រាវជ្រាវវិទ្យាសាស្ត្រ (ជីវសាស្រ្ត ឱសថ និងការរចនាប្រូតេអ៊ីន) ព្រមទាំងកិច្ចការការពារសន្តិសុខសាយប័រ (Defensive Cybersecurity).

September 4, 2026 585 1