នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងសាធារណការ និងដឹកជញ្ជូន… — ACLEDA Bank Plc. — TG.ME

នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សេវាស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។

ដូច្នេះអតិថិជន និងសាធារណជន អាចស្នើសុំបន្តសុពលភាព ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) និងទូទាត់វិក្កយបត្រសេវាសាធារណៈនានា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមអេស៊ីស៊ូភើអេប បានយ៉ាងងាយស្រួល ដោយជួយសន្សំពេលវេលា និងកាត់បន្ថយភាពស្មុគស្មាញក្នុងដំណើរការទូទាត់។

ធនាគារ អេស៊ីលីដា តែងតែផ្តោតលើការអភិវឌ្ឍសេវាឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងសាធារណជន។ ការផ្តល់សេវាសាធារណៈតាមអេស៊ីស៊ូភើអេប នឹងជួយឱ្យការប្រើប្រាស់ និងទូទាត់សេវាកាន់តែងាយស្រួល រហ័ស និងមានសុវត្ថិភាព។
❤33
September 3, 2026 2.6K 6