បេះដូងសប្បុរសដើម្បីភូមិរង់ចាំ ❤️ មូលនិធិរៃអង្គាសថវិកា និងសម្ភារៈ… — ACLEDA Bank Plc. — TG.ME

បេះដូងសប្បុរសដើម្បីភូមិរង់ចាំ ❤️

មូលនិធិរៃអង្គាសថវិកា និងសម្ភារៈ សម្រាប់ឧបត្ថម្ភដល់ប្រជាជននៅភូមិរង់ចាំ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

យើងទាំងអស់គ្នាបន្តរួបរួមគ្នាក្នុងស្មារតី ដោយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ភាពកក់ក្តៅ ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដល់បងប្អូនជនរួមជាតិ ដែលកំពុងជួបការលំបាក។

តាមគម្រោង ក្រុមការងារកម្មវិធី «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» នឹងចុះសួរសុខទុក្ខ និងនាំយកការគាំទ្រ ទៅជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងតាំងទីលំនៅ នៅភូមិរង់ចាំ ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីបង្ហាញពីក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងមិនបំភ្លេចបងប្អូន ដែលកំពុងជួបការលំបាក។
❤38👍6
August 29, 2026 5.7K 10