ABA Bank: post #4987 — TG.ME

🥊 នៅពេលអត្តពលិកខ្មែរយើងប្រកួត ពួកគាត់នាំយកក្ដីសង្ឃឹម និងកិត្តនាមរបស់កម្ពុជាទៅជាមួយ។ 🇰🇭 នេះជាមូលហេតុដែលធនាគារ ABA មានមោទនភាពឧបត្ថម្ភគាំទ្រ ការត្រៀមខ្លួនរបស់ពួកគាត់ទៅកាន់ឆាកប្រកួតពិភពលោក។

តាមរយៈភាពជាដៃគូជាមួយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ABA នឹងគាំទ្រកម្មវិធីប្រកួតវគ្គជម្រុះឆ្នាំ 2027 សម្រាប់ដំណើរឆ្ពោះទៅកីឡាអូឡាំពិក 2028 របស់សហព័ន្ធ ដោយឧបត្ថម្ភថវិកាលើការហ្វឹកហាត់ និងអាហាររយៈពេល 12ខែ សម្រាប់កីឡាករប្រដាល់សកលកម្ពុជា។
ABA​ មានកិត្តិយសក្នុងការគាំទ្រអត្តពលិកជាតិ ដែលមានឆន្ទៈមុះមុតក្នុងការតំណាងកម្ពុជាយើងនៅលើឆាកអន្ដរជាតិ និងសម្រេចក្ដីស្រមៃប្រកួតនៅក្នុងព្រឹត្តិការណ៍អូឡាំពិក។ 🥊🇰🇭
👉 អានបន្ថែមអំពីភាពជាដៃគូនេះ៖ https://bit.ly/4goVicK

#ABABank #NOCC #LA2028 #MoU
❤27👍5🏆5🎉2🥰1
August 28, 2026 6.2K 4