មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://youtu.be/wbbGBboj51E 🚨… — ABA Bank — TG.ME

👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://youtu.be/wbbGBboj51E

🚨 កម្ចីស្រួលៗ អនុម័តភ្លាមៗ មិនត្រូវការទ្រព្យតម្កល់?
🚨 ឲ្យបង់ថ្លៃសេវាភ្លាមៗចូលគណនីផ្ទាល់ខ្លួនរបស់ពួកគេ?

ជនឆបោក អាចបន្លំជាបុគ្គលិកធនាគារ ដើម្បីឲ្យអ្នកជឿ។ បំណងរបស់ពួកគេ គឺចង់ឲ្យធ្វើតាមភ្លាមៗ ដោយមិនបានសួរបញ្ជាក់ការពិតពីធនាគារ។

សូមចងចាំថា បុគ្គលិក ABA ពិតប្រាកដ ដាច់ខាត មិនស្នើឲ្យអ្នកទូទាត់ប្រាក់ទៅគណនីផ្ទាល់ខ្លួនរបស់ពួកគេទេ - មិនថា បង់កម្ចី, ឬក្រោមលក្ខខណ្ឌបង់ថ្លៃសេវារត់ឯកសារកម្ចី ឬប្រតិបត្តិការហិរញ្ញវត្ថុណាមួយឡើយ - បុគ្គលដែលស្នើសុំបែបនេះ គឺពិតណាស់ ជាជនឆបោក។

មិនថាអ្នកណាប្រាប់ ឬស្នើឲ្យអ្នកធ្វើអ្វី ៖
កុំធ្វើតាមគេភ្លាមៗ
សួរខាងធនាគារបញ្ជាក់ឲ្យច្បាស់
ទាក់ទងទៅបណ្ដាញទំនាក់ទំនងផ្លូវការរបស់​ ABA

ចំណាយពេលពីរបីនាទី សួរបញ្ជាក់ការពិត ពិនិត្យឲ្យលាស់ អ្នកប្រាកដអាចចៀសផុតពីអន្ទាក់ជនឆបោក។🔒

#ABABank #ScamAlert
❤12👍9😁5🥰2🙏2🏆2👌1
August 27, 2026 6.4K