សម្រេចបេសកកម្មដ៏មានអត្ថន័យមួយទៀតជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនស… — ABA Bank — TG.ME

💙🩺 សម្រេចបេសកកម្មដ៏មានអត្ថន័យមួយទៀតជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)! ក្នុងនាម ដៃគូគាំទ្រយូរអង្វែងនៃគំនិតផ្ដួចផ្ដើមមនុស្សធម៌របស់ TYDA យើងខ្ញុំមានមោទនភាព​ដែលបានចូលរួមក្នុងកិច្ចការពិនិត្យ និងព្យាបាលរបស់សមាគមកាលពីថ្ងៃទី23 សីហា 2026 នៅវិទ្យាល័យ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ សំរោង ខណ្ឌព្រែកព្នៅ។

បណ្ដាក្រុមគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តទាំងអស់របស់ TYDA ​បានធ្វើការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋជាង 1,000នាក់ សរុប 1,845 ករណី ដោយឥតគិតថ្លៃ។ ក្រុមការងារ ABA ក៏បានចូលរួមជួយដល់អ្នកជំងឺ និងចែកសម្ភារៈបន្តិចបន្ដួចជូនអ្នកចូលរួមផងដែរ។

ចាប់ពីការគាំទ្រគំនិតផ្ដួចផ្ដើមសុខភាពទូទាំងប្រទេសរបស់ TYDA ដល់ការរួមចំណែកដល់បេសកកម្មនីមួយៗតាមគ្រប់រូបភាព យើងខ្ញុំនៅតែប្ដេជ្ញាចិត្តយ៉ាងមុតមាំ បន្ដលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាពដល់សហគមន៍មូលដ្ឋាននៅកម្ពុជា។ 🇰🇭

#ABABank #ABADonation #TYDA
❤30🙏7👍5🏆4🥰2
August 25, 2026 6.9K 1 2