ព័ត៍មានក្រុមអ្នកស្រាវជ្រាវ នៃសមាគម១០០រាត្រី: post #1246 — TG.ME

សហភាពអង្គការសង្គមស៊ីវិលក្រោមការដឹកនាំរបស់ លោក មួង សូនី បានចាត់តាំង លោកបណ្ឌិត ស៊ូ តារា , លោក មួង សុភ័ក្ត្រ លោក នុត នោរិទ្ធីពេញ ព្រមទាំងក្រុមការងារចុះមូលដ្ឋានផ្សព្វផ្សាយពីសក្តានុពលនៃការអភិវឌ្ឍនិងទេសចរណ៍តំបន់ឆ្នេរ ស្ថិតនៅសហគមន៍ពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦

ការផ្សព្វផ្សាយក្នុងគោលបំណងបញ្រ្ជាបការយល់ដឹង អំពី ការរៀបចំចាត់ចែង អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ។ កម្មវិធីមានការអញ្ជើញចូលរួមពី មន្រ្តីកសិកម្មស្រុកមណ្ឌលសីមា  មន្រ្តីអាជ្ញាធរឃុំពាមក្រសោប រួមជាមួយសហគមន៍នេសាទពាមក្រសោប  និង សហគមន៍ការពារធនធានធម្មជាតិពាមក្រសោប ចំនួន ៤២នាក់។
ពត៌មានបន្ថែម:
-សមាគមក្រុមការងារ ១០០រាត្រី
https://t.me/youth100nights
-សហភាពអង្គការសង្គមស៊ីវិល
https://t.me/UoCSO
July 19, 2026 59 1