ការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត
================
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីបើក និងដឹកនាំសិក្ខាសាលាស្តីពី «ការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត (GRP)» ដែលសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្ដីការគណៈរដ្ឋមន្រ្ដី និងស្ថានទូតព្រីតថេន ភ្នំពេញ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ Abigail Fryer អនុប្រធានបេសកកម្មការទូតព្រីតថេនភ្នំពេញ, ឯកឧត្ដម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្ដ្រី ប្រមាណ ៥០០នាក់។
លោកជំទាវ Abigail Fryer បានលើកឡើងនូវការគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងគុណភាព តម្លាភាព ប្រសិទ្ធភាពនៃគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត។ លិខិតបទដ្ឋានគតិយុត្តល្អ ពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកដល់ការកសាងសេដ្ឋកិច្ច ប្រកបដោយភាពរឹងមាំនិងភាពប្រកួតប្រជែង ហើយ RIA ដើរតួនាទីស្នូលនៅក្នុងដំណើរការនេះ។ ទន្ទឹមនេះ គោលនយោបាយជាតិស្ដីពីការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត(GRP) គឺមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ព្រោះវាជះឥទ្ធិពលទៅគ្រប់ផ្នែកនៃសេដ្ឋកិច្ច និងសង្គមកម្ពុជាទាំងមូល។
អានបន្ត...








