«វិមានសាមគ្គីភាព» នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ
អគាររដ្ឋបាលថ្មីរបស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមាននាមថា «វិមានសាមគ្គីភាព» នឹងប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
ពិធីដ៏មហោឡារិកនេះ នឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមអមព្រះរាជដំណើរពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិជាច្រើនរូប។
គួររំលឹកថា «វិមានសាមគ្គីភាព» គឺជាសមិទ្ធផលដ៏ធំធេងមួយដែលត្រូវបានស្ថាបនាឡើងយ៉ាងប្រណីត ដោយផ្អែកលើរចនាបទស្ថាបត្យកម្មខ្មែរទាំងស្រុង និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅកំឡុងដើមឆ្នាំ២០២៦ នេះ។
1August 19, 2026 2.4K 6






