SAMOUN Saman's Shares: post #9268 — TG.ME

ឈ្វេងយល់ប្រវត្តិសាស្ត្រ៖
តើខេត្តឧត្តរមានជ័យ កាត់ចេញពីខេត្តណា
ហើយហេតុអ្វីបង្កើតដល់ទៅ ២ដង🤔🇰🇭

👉 ខ្លឹមសារ៖
ខេត្តឧត្តរមានជ័យ គឺជាខេត្តស្ថិតនៅ ភូមិភាគពាយព្យ
ដ៏ស្ងប់ស្ងាត់ ប៉ុន្តែមានប្រវត្តិសាស្ត្រជោគជាំ ។ តើបងប្អូនដឹងទេថា ខេត្តមួយនេះត្រូវបានកាត់បំបែកចេញពី «ខេត្តសៀមរាប» ហើយធ្លាប់ត្រូវបានបង្កើតឡើងរហូតដល់ទៅ ២ដង

👉 មកដឹងការពិត និងប្រវត្តិសាស្ត្រច្បាស់ៗទាំងអស់គ្នា៖

លើកទី១ (ឆ្នាំ១៩៦៤)៖ ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី ១២ កក្កដា ១៩៦៤ តាមព្រះរាជក្រមលេខ ១៩៤ ប.ក ជាស្នាព្រះហស្តរបស់
សម្តេចព្រះនរោត្តម សីហនុ ប៉ុន្តែត្រូវបានរលាយរចនាសម្ព័ន្ធវិញ ដោយសារសង្គ្រាមស៊ីវិលក្រោយឆ្នាំ១៩៧០។

លើកទី២ (ឆ្នាំ១៩៩៥)៖ ត្រូវបានបង្កើតឡើងជាថ្មីម្តងទៀតនៅថ្ងៃទី ២៧ មករា ១៩៩៥ តាមព្រះរាជក្រឹត្យលេខ ០១៩៥/០៧ ដោយកាត់ផ្តាច់ចេញពីខេត្តសៀមរាប ដដែល។

រចនាសម្ព័ន្ធរដ្ឋបាលខេត្តនេះ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២៧ មេសា ១៩៩៩ ក្រោយពេលតំបន់អន្លង់វែងត្រូវបានធ្វើសមាហរណកម្មសន្តិភាពទាំងស្រុង។
August 22, 2026 204