លោក នួន ផារ័ត្ន៖ សម្ព័ន្ធមេត្រីកំពង់ធំនិងអង់ហ្គូឡែមផ្តោតលើការពង្រីកទីផ្សារទេសចរណ៍ និងអភិរក្សកេរមត៌ក
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងRFI នៅថ្ងៃសុក្រ ទី២៨សីហា គឺ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលកំពុងធ្វើទស្សនកិច្ច នៅប្រទេសបារាំង។ លោកចៅហ្វាយខេត្ត នួន ផារ័ត្ន ទើបតែបានចុះហត្ថលេខាលើ «លិខិតបង្ហាញសុច្ឆន្ទៈនៃភាពជាដៃគូ» រវាងខេត្តកំពង់ធំ និងទីក្រុងអង់ហ្គូឡែម (Angoulême) ខាងត្បូងឆៀងខាងលិចប្រទេសបារាំង។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងនៅទីក្រុងប៉ារីស អភិបាលខេត្តរូបនេះបានបង្ហាញក្តីសង្ឃឹមថា កិច្ចសហការភាពជាដៃគូជាមួយក្រុងអង់ហ្គូឡែមរបស់បារាំងនឹងចូលរួមចំណែកក្នុងការពង្រីកទីផ្សារទេសចរណ៍ ពិសេសជនជាតិបារាំង និងជំរុញការអភិរក្សកេរមត៌កវប្បធម៌នៅក្នុងខេត្ត។ លោក នួន ផារ័ត្ន ក៏ប្តេជ្ញាចិត្តថា នឹងធ្វើឲ្យ កំពង់ធំ មានសក្តានុពលខ្លាំងខាងកសិកម្ម ហើយឈានទៅកសិឧស្សាហកម្ម។
តទៅនេះ សូមស្តាប់បទសម្ភាសរបស់ ហេង ឧត្តម ជាមួយនិង លោក នួន ផារ័ត្ន៖
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/Czst.g



















