«មហាសន្និបាត ២០២៦៖ ពិធីសម្ពោធជាផ្លូវការនៃ កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៦» រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការទទួលស្វាគមន៍វត្តមានអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុង «ពិធីសម្ពោធ កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៦» នេះ។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការរៀបចំកម្មវិធីប្រកបដោយសារៈសំខាន់នេះ ដើម្បីគាំទ្រដល់សហគ្រិន និងម្ចាស់អាជីវកម្ម តាមរយៈការកសាងសមត្ថភាព និងការចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុពីអ្នកជំនាញដោយផ្ទាល់។ ក្នុងឱកាសនេះ ឧកញ៉ាប្រធាន បានគូសបញ្ជាក់ពីសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងរយៈពេលកន្លងមក និងការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងសមត្ថភាពសហគ្រិនកម្ពុជាព្រោះកម្មវិធីនេះនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការ៖ ផ្តល់ចំណេះដឹង បង្កើតកាលានុវត្តភាព និងជំរុញការតភ្ជាប់។ គួរបញ្ជាក់ដែរថា កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទានបានដាក់ដំណើរការតាំងពីឆ្នាំ២០២១ មកម្ល៉េះ ក្រោមកិច្ចសហប្រតិបត្តិការរវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។ __________ “National Convention 2026: Official Launch of the Access to Finance Program 2026” Phnom Penh: On the morning of April 3, 2026, the Young Entrepreneurs Association of Cambodia (YEAC) was deeply honored and delighted to welcome the high-level presence of Her Excellency Dr. Chea Serey, Governor of the National Bank of Cambodia, as she presided over the "Official Launch of the Access to Finance Program 2026." H.E. Dr. Chea Serey praised the Association’s efforts in organizing this vital program, which supports entrepreneurs and business owners by building capacity and providing direct financial knowledge-sharing from industry experts. On this occasion, H.E. highlighted past achievements and reaffirmed the commitment to strengthening the capabilities of Cambodian entrepreneurs. He noted that this program will continue to play a crucial role in: Providing knowledge, creating opportunities and fostering connections. Notebly, Access to Finance Program has been operational since 2021, through the collaboration between Young Entrepreneurs Association of Cambodia, Cambodia Microfinance Association and Association of Banks in Cambodia. __________ គាំទ្រដោយ៖ Khmer Enterprise (KE) ឧបត្ថម្ភដោយ៖ - Gold Sponsors: . ABA Bank . Agricultural and Rural Development Bank (ARDB) - Silver Sponsors: . Canadian Bank . Acleda Bank Plc. . J Trust Royal Bank . KB Prassac Bank -Event Sponsors: . AMK Bank Plc. . Cambodian Standard Development & Supply (CSDS) . Cambodia Association of Securities Firms (CASF) . Gold Financial Global Investment (GFG) . Stölzle Lausitz . Today Internet
PECH Bolen: post #284 — TG.ME
April 3, 2026 473