កម្មវិធីសិក្ខាសាលាស្ដីពី “ការសិក្សាឈ្វេងយល់អំពីអាទិភាពនៃការអប់រំបឋមសិក្សា” នាថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានបឋមសិក្សាបានរៀបចំសិក្ខាសាលាស្ដីពី “ការសិក្សាឈ្វេងយល់អំពីអាទិភាពនៃការអប់រំបឋមសិក្សា” ដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូមកពីសាលាបឋមសិក្សាក្នុងរាជធានីខេត្ត។ នាយកដ្ឋានបឋមសិក្សា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សិក្ខាកាមទាំងអស់គ្នាដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួនក្នុងថ្ងៃចុងសប្ដាហ៍ ដើម្បីស្ម័គ្រចិត្តចូលរួមផ្លាស់ប្ដូរបទពិសោធនៃការអប់រំ ដើម្បីយកទៅអនុវត្តក្នុងមូលដ្ឋាន។ ស្មារតីមហាគ្រួសារអប់រំបឋមសិក្សា គឺសាមគ្គីភាពដើម្បីគុណភាពអប់រំកម្រិតបឋមសិក្សាឱ្យកាន់តែប្រសើរ។
#DPE #PED #MoEYS #PLP
—————————————
តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា
https://linktr.ee/Primary_Education_Department















