#មើលហើយព្រឺសំបុរ #វាមិនមែនជារូបភាពAIនោះទេ!
នេះជាគ្រោះមហន្តរាយធម្មជាតិទឹកជំនន់ធ្លាក់ពីលើភ្នំកាលពីល្ងាចថ្ងៃពុធនេះ បង្ករជាហេតុការណ៍រអិលបាក់ដីដ៏អាក្រក់គ្របសង្កត់ច្រកព្រំដែនចិន-នេប៉ាល់ដ៏មមាញឹកដោយមានអ្នកទេសចររាប់រយនាក់ឆ្លងកាត់ និង មិនអាចរត់គេចទៅណាបាន បណ្តាលឱ្យអ្នកទេសចរជិត៤០០នាក់បាត់ខ្លួន ក្នុងនោះមានជនបរទេសជាង២៩០នាក់មានជនជាតិឥណ្ឌា អាម៉េរិក អង់គ្លេស និង ម៉ាឡេស៊ី ស្របពេលដែលក្រុមសង្រ្គោះរកឃើញសពមនុស្ស៩៥នាក់ហើយ គិតត្រឹមយប់នេះ។ បន្តមកល្បាក់ភក់ទឹកជំនន់នេះបានហូរនាំយកផ្ទះសម្បែង អគារ ទឹកភក់មកចាក់ក្នុងប្រទេសនេប៉ាល់យ៉ាងសង្រ្គប់ និងមួយផ្នែកតូចហូរចូលព្រំដែនប្រទេសឥណ្ឌា។
ប្រភព៖ AP
សម្រួលអត្ថបទ៖ សុផារិន្ទ















