សេចក្ដីជូនដំណឹង៖ ការប្រកួតប្រជែងគូរគំនូរសម្រាប់សិស្សានុសិស្ស (អាយុ ១០… — Western International School: IR Channel — TG.ME

📢 សេចក្ដីជូនដំណឹង៖ ការប្រកួតប្រជែងគូរគំនូរសម្រាប់សិស្សានុសិស្ស (អាយុ ១០ ដល់ ១៥ឆ្នាំ)
ជម្រាបសួរ មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំងអស់!
គណៈគ្រប់គ្រង សាលាវេស្ទើនអន្តរជាតិ សូមជម្រាបជូនដំណឹងដល់ប្អូនៗសិស្សានុសិស្ស ដែលមានអាយុចាប់ពី ១០ឆ្នាំ ដល់ ១៥ឆ្នាំ ឱ្យបានជ្រាបថា៖ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សូមអញ្ជើញប្អូនៗចូលរួមកម្មវិធី ប្រកួតប្រជែងគូរគំនូរឆ្នាំ២០២៦ សម្រាប់ទីក្រុងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងជីណាន តាមសំណើរបស់ការិយាល័យកិច្ចការបរទេសរដ្ឋាភិបាលក្រុងជីណាន។ ដូច្នេះប្រសិនបើប្អូនៗមានអាយុដូចខាងលើ ចាប់អារម្មណ៍ក្នុងការចូលរួមប្រកួតគូរគំនូរនេះ ប្អូនៗសិស្សានុសិស្សអាចដាក់ពាក្យចូលរួមកម្មវិធីនេះដូចខាងក្រោម៖
🎨 ប្រធានបទគំនូរ៖ «ពិធីបុណ្យដែលខ្ញុំចូលចិត្ត»
👋 អាយុ៖ ១០ឆ្នាំ ដល់១៥ឆ្នាំ
📅 កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
👇 📎 (សូមភ្ជាប់ទម្រង់បែបបទដាក់ពាក្យ និងព័ត៌មានលម្អិតមកជាមួយ)
សូមអរគុណ! 🙏

📢 ANNOUNCEMENT: Painting Competition for Students Aged 10-15! 🎨
Dear Parents, Guardians, and Students,
The management of Western International School is excited to invite our students (ages 10 to 15) to participate in “Drawing the World with Friendship Among Children” — The Second Jinan International Children’s Painting Contest 2026!
This wonderful event is supported by the Department of Education, Youth and Sport. If you love to draw and paint, we encourage you to submit your artwork!
📌 Competition Details:
Theme: “My Favorite Festival” 🎊
Eligible Ages: 10 to 15 years old
Submission Period: June 1, 2026 – August 10, 2026 🗓
📎 Please find the application form and detailed instructions attached above.
❤2
June 12, 2026 1.4K 17