មានអ្នកណាខ្លះប្រើ X ទទួលបាន Password Reset តាម Emailទេម្សិលមិញនេះ?… — Noobie GMK — TG.ME

មានអ្នកណាខ្លះប្រើ X ទទួលបាន Password Reset តាម Emailទេម្សិលមិញនេះ?

ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ អ្នកប្រើ X រាប់ពាន់នាក់រួមទាំងគណនីក្រុមហ៊ុនធំៗទទួលបានអ៊ីម៉ែលស្នើសុំ Password Reset ដែលខ្លួនមិនបានស្នើរ ខ្លះទទួលបានដល់ទៅ ១០អ៊ីម៉ែលជាប់គ្នាក្នុងពេលពីរទៅបីម៉ោង បញ្ហានេះដោយសារតែ Form Recovery របស់ X មានកំហុសឆ្គងត្រង់ថា បើកអោយគេដាក់ Username ក៏អាចទទួលបានអ៊ីម៉ែល Reset Password ដែរ ដូច្នេះហើយ Hacker គ្រាន់តែវាយតែ username ក៏ទទួលបានអ៊ីម៉ែលស្នើរសុំដូរលេខសម្ងាត់ដែរ។

យ៉ាងណាមិញ X បានចេញមុខសូមទោសនូវបញ្ហាបច្ចេកទេសនេះ និង បានបញ្ចាក់ថាមិនទាន់មានទិន្ន័យណាត្រូវបានបែកធ្លាយនោះឡើយ បងប្អូនអាចចូលទៅការពារវិធីសាស្រ្តនេះបានដោយគ្រាន់តែធ្វើតាមការណែនាំនេះ
-ទៅកាន់ Settings And Privacy រើសយក Security and account access.
-រើសយក Security ហើយធ្វើការបើក Password Reset Protect: ដោយអូសចុះក្រោម Additional password protection ធ្វើការធីកយក Password reset protect ជាការស្រេច។
❤11
September 2, 2026 3.1K