First Finance Plc.: post #7427 — TG.ME

អ្នកកាន់កាប់ដោយសុចរិត មានសិទ្ធិប្រមូលយកផល (ដូចជាដំណាំ ឬប្រាក់ចំណូល) ពីទ្រព្យដែលខ្លួនកាន់កាប់បាន។ ប៉ុន្តែ ប្រសិនបើគាត់ចាញ់ក្តីលើការទាមទារសិទ្ធិលើទ្រព្យនោះ គាត់នឹងត្រូវចាត់ទុកជាអ្នកកាន់កាប់ដោយ "ទុច្ចរិត" គិតចាប់ពីថ្ងៃដែលម្ចាស់ដើមដាក់ពាក្យប្តឹង។ ក្នុងករណីនេះ នៅពេលប្រគល់ទ្រព្យនោះឱ្យម្ចាស់ដើមវិញ អ្នកកាន់កាប់ទុច្ចរិតមានកាតព្វកិច្ចត្រូវប្រគល់ផលដែលខ្លួនប្រមូលបានទាំងអស់ទៅឱ្យគេវិញ ឬត្រូវសងជាប្រាក់សំណងប្រសិនបើផលនោះខូចខាតដោយសារកំហុសរបស់ខ្លួន។

យោងតាមមាត្រា ១៥៦ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧
#PropertyLiteracy #firstfinance
❤2
August 24, 2026 102