ពិធី​ក្រុងពាលីបេីកការដ្ឋានសាងសង់អគារទារកដ្ឋានចំនួន​ ២៣​កន្លែង និង​… — ឯកសារអប់រំកុមារតូចផ្លូវការ​ — TG.ME

ពិធី​ក្រុងពាលីបេីកការដ្ឋានសាងសង់អគារទារកដ្ឋានចំនួន​ ២៣​កន្លែង និង​ អាគារមត្តេយ្យសិក្សាចំនួន​ ១៣​កន្លែង តាមរយៈគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន(BEIP) ផ្តោតសំខាន់ និងមានគោលបំណង៖ - ផ្តល់សេវាថែទាំ គាំពារ និងអប់រំកុមារតូចមានគុណភាព ប្រកបដោយសមធម៌ និងបរិយាបន្ន សម្រាប់កុមារតូចគ្រប់រូប សំដៅរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានក្នុងការអភិវឌ្ឍធនធានមនុស្ស។ - ផ្តល់ឱកាស និងលើកកម្ពស់កុមារដែលមានអាយុចាប់ពី ០ឆ្នាំ ដល់ក្រោម ៦ឆ្នាំ ទទួលបានសេវាគាំពារ និងអភិវឌ្ឍសមត្ថភាពពេញលេញ ជា​ពិសេស​កុមារ​តូច​ងាយ​រងគ្រោះ​ និង​ក្រខ្សត់​ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ដើម្បីចូលរៀនឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព សមធម៌ និងបរិយាបន្ន។ បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច ​ 🌐Telegram | 🌐Facebook | 🌐Youtube

August 19, 2026 1.1K 2