ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស ស្តីពីការពង្រឹងការអភិវឌ្ឍកុមារតូចឆ្លើយតបបម្រែបម្រួលអាកាសធាតុ ========= រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានអប់រំកុមារតូចនៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយបណ្តាញការងារអភិវឌ្ឍកុមារតូចតំបន់អាស៊ី-ប៉ាស៊ីហ្វិក(ARNEC) ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស ស្ដីពីការពង្រឹងការអភិវឌ្ឍកុមារតូចឆ្លើយតបបម្រែបម្រួលអាកាធាតុ ដែលមានការចូលរួមពីគ្រូឧទ្ទេសជំនាញមកពីប្រទេសឥណ្ឌាចំនួន ៣រូប និងមន្ត្រីជំនាញនាយកដ្ឋានអប់រំកុមារតូច ចំនួន ២៥នាក់ ស្រីចំនួន ១៦នាក់។ វគ្គបណ្តុះបណ្តាលនេះ គាំទ្រដោយ ARNEC។ បណ្ដាញសង្គមផ្លូវការរបស់នាយកដ្ឋានអប់រំកុមារតូច 🌐Telegram | 🌐Facebook | 🌐Youtube
August 4, 2026 1.1K 1