កំពង់ស្ពឺ៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍន៍កុមារតូច និងឯកឧត្តម អោ វណ្ណថេន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានដឹកនាំឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនាយកដ្ឋានអប់រំកុមារតូច និងនាយកដ្ឋាននីតិកម្ម នៃក្រសួងអប់រំ យុវជន និងកីឡា ចុះសិក្សាដំណើរការទារកដ្ឋានសហគមន៍ចំនួន២កន្លែង ស្ថិតនៅឃុំត្រពាំងគង ស្រុកសំរោងទង និងទារកដ្ឋានកុមារីករាយរបស់រោងចក្រគីរីរម្យ ហ៊្វូត ប្រូដាក់សិន(ខេ.អេហ្វ.ភី) ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ការចុះសិក្សានេះ ក្នុងគោលបំណងស្វែងយល់ការគ្រប់គ្រង បច្ចេកទេស និងការគាំទ្រពីគ្រប់គាគីពាក់ព័ន្ធ ដើម្បីតាក់តែងលិខិតបទដ្ឋានគាំទ្រការអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងទារកដ្ឋាននៅកម្ពុជាឲ្យមានប្រសិទ្ធភាព។ បណ្ដាញសង្គមផ្លូវការរបស់នាយកដ្ឋានអប់រំកុមារតូច 🌐Telegram | 🌐Facebook | 🌐Youtube
កំពង់ស្ពឺ៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ប្រាក់ កុសល… — ឯកសារអប់រំកុមារតូចផ្លូវការ — TG.ME
July 27, 2026 1.6K