គណៈកម្មការរៀបចំការប្រឡងប្រជែង សូមទទួលសាធារណជនឱ្យចុះឈ្មោះជាអ្នកសង្កេតកា… — ក្របខ័ណ្ឌមុខងារសាធារណៈ ភូមិន្ទ អភិវឌ្ឍន៍ — TG.ME

គណៈកម្មការរៀបចំការប្រឡងប្រជែង សូមទទួលសាធារណជនឱ្យចុះឈ្មោះជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ និងការប្រឡងប្រជែងជ្រើសរើសមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ តាមរយៈ QR Code ឬ https://forms.gle/cmqbD44AnaKHMude6 ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ត្រឹមម៉ោង ១២:០០ថ្ងៃត្រង់។
សូមបញ្ជាក់៖ អ្នកដាក់ពាក្យចំនួន ២៥រូបដំបូងដែលបំពេញព័ត៌មានគ្រប់គ្រាន់ និងច្បាស់លាស់ នឹងត្រូវបានជ្រើសរើសធ្វើជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត។
❤13
September 8, 2026 7.3K 23