ខុមហ្រ្វែល - COMFREL: post #13362 — TG.ME

នាវាល្បាតសមុទ្រ HMS Tamar របស់កងទ័ពជើងទឹកអង់គ្លេស បានមកប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦នេះ និងបាន​ចូលសំចតនៅមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ជាលើកដំបូង។ តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដំណើរទស្សនកិច្ចរបស់នាវាល្បាតសមុទ្ររបស់កងទ័ពជើងទឹកអង់គ្លេសនាពេល​នេះគឺ​ជាជំហានថ្មីមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិរវាងអង់គ្លេស និងកម្ពុជា។ តាមគម្រោង កងទ័ពជើងទឹកអង់គ្លេស និងកងយោធពលខេមរភូមិន្ទ នឹងហ្វឹកហ្វឺនលើការឆ្លើយតបផ្នែកវេជ្ជសាស្ត្រ ការថែទាំអ្នករងរបួស ការគ្រប់គ្រងការខូចខាត និងជំនាញនាវាចរណ៍ផ្សេងៗ។ https://www.facebook.com/photo/?fbid=1562463369256119&set=a.492095336292933
August 21, 2026 259 1