បើមិនមានការប្រែប្រួលទេ ការប្រឡងប្រជែងមន្ត្រីក្រសួងយុត្តិធម៌… — យុវជន​ក្នុងបុព្វហេតុជាតិមាតុភូមិ — TG.ME

បើមិនមានការប្រែប្រួលទេ ការប្រឡងប្រជែងមន្ត្រីក្រសួងយុត្តិធម៌ និងក្រសួងផែនការ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅអគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីស្តាប់របាយការណ៍ ពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាសម្រេចលើការងារបច្ចេកទេសសំខាន់ៗ ក្នុងដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ។ បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពនៃការទទួលពាក្យ និងការត្រៀមលក្ខណៈប្រឡងរួចមក ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក សមាជិកានៃអង្គប្រជុំ បានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល អង្គប្រជុំបានឯកភាពសម្រេចកំណត់យកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ជាកាលបរិច្ឆេទប្រឡង និងកំណត់យកសាលាភូមិន្ទរដ្ឋបាលជាមណ្ឌលប្រឡងរួម សម្រាប់ជ្រើសរើសមន្ត្រីជំនាញច្បាប់ចំនួន ១៥កន្លែង ជូនក្រសួងយុត្តិធម៌ និងមន្ត្រីផ្អែកលេីកិច្ចព្រមព្រៀង​ការងារ​ចំនួន ១៦កន្លែង ជូនវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

September 1, 2026 120