ក្រសួងវប្បធម៌និងវិចិត្រសិល្ប:សហការជាមួយសមាគមសិល្ប:ខ្មែរទេពមនោរម្យនៅប្រទេសបារាំង ចូលរួមសម្តែងរបាំ និងទស្សនីយភាពខ្មែរ ក្នុងកម្មវិធីមហោស្រពភាពយន្តប្រទេសនិយាយភាសាបារាំងអង់ហ្គូលែម (Festival du Film Francophone d’Angoulême ២០២៦ ) កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្ប:សហការជាមួយសមាគមសិល្ប:ខ្មែរទេពមនោរម្យនៅប្រទេសបារាំង បាននាំយករបាំអប្សរា ចូលរួមសម្តែងក្នុងកម្មវិធីមហោស្រពភាពយន្តប្រទេសនិយាយភាសាបារាំងអង់ហ្គូលែម (Festival du Film Francophone d’Angoulême ២០២៦ )។ ជាមួយនេះ ដើម្បីជាការរំលឹកដល់ស្នាព្រះហស្ត និងគុណូបការ:ដ៏ធំធេងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងព្រះបរមនាមជាស្ថាបនិកមួយព្រះអង្គនៃអង្កការហ្រ្វង់កូហ្វូនី ក្រុមសិល្ប:ក៏បានសម្តែងទស្សនីយភាព ព្រៃប្រសិទ្ធ ដែលស្នាដៃព្រះរាជនិពន្ធរបស់ព្រះមរបរដ្ឋកោដ្ឋ សម្តែងក្នុងពិធីនោះផងដែរ។ សូមបញ្ជាក់ផងដែរថា កម្ពុជាត្រូវបានជ្រើសរើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តប្រទេសនិយាយភាសាបារាំងអង់ហ្គូលែម ឆ្នាំ២០២៦។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ: post #1284 — TG.ME
September 1, 2026 54