«តម្លៃមាសមានស្ថិរភាព ខណៈពេលដែលអាជីវករ/អ្នកជួញដូររង់ចាំទិន្នន័យការងាររបស់សហរដ្ឋអាមេរិក និងតាមដានស្ថានការណ៍តានតឹងនៅមជ្ឈិមបូព៌ា»
👉ការពន្យល់ និងវិភាគស៊ីជម្រៅពីទស្សនៈអ្នកជំនាញសេដ្ឋកិច្ច (Economic Analysis)
បរិបទនេះឆ្លុះបញ្ចាំងពី កម្លាំងប្រជែងគ្នាចំនួនពីរ (Two Competing Forces) ដែលកំពុងជះឥទ្ធិពលលើទីផ្សារមាសក្នុងពេលតែមួយ៖
ក. កត្តាទប់ទល់ទី ១៖ ហានិភ័យភូមិសាស្ត្រនយោបាយ (Geopolitical Risk)
✔️ការតាមដានស្ថានការណ៍តានតឹងនៅមជ្ឈិមបូព៌ា៖ នៅពេលមានជម្លោះ ឬសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា វិនិយោគិនមានភាពភ័យខ្លាចចំពោះអស្ថិរភាពសេដ្ឋកិច្ចសកល។
✔️ឥទ្ធិពលលើទីផ្សារ៖ មាសត្រូវបានគេចាត់ទុកថាជា «ទ្រព្យសកម្មសុវត្ថិភាព» (Safe-Haven Asset)។ ក្នុងអំឡុងពេលមានវិបត្តិ វិនិយោគិនតែងតែសម្រុកទិញមាសដើម្បីរក្សាតម្លៃដើមទុន ធ្វើឱ្យមានតម្រូវការទិញមាសកើនឡើង ដែលជួយទប់មិនឱ្យតម្លៃមាសធ្លាក់ចុះ។
ខ. កត្តាទប់ទល់ទី ២៖ គោលនយោបាយរូបិយវត្ថុ និងអត្រាការប្រាក់ (Monetary Policy & Interest Rates)
ការរង់ចាំទិន្នន័យការងារសហរដ្ឋអាមេរិក (US Jobs Data / Non-Farm Payrolls): របាយការណ៍ការងារអាមេរិក គឺជាទិន្នន័យគន្លឹះដែលធនាគារកណ្តាលអាមេរិក (Fed) ប្រើប្រាស់ដើម្បីសម្រេចចិត្តថាត្រូវ ដំឡើង, រក្សាទុក, ឬកាត់បន្ថយ អត្រាការប្រាក់។
✔️ប្រសិនបើទិន្នន័យការងារចេញមកខ្លាំងក្លា (ល្អ)៖ Fed អាចនឹងរក្សាអត្រាការប្រាក់នៅកម្រិតខ្ពស់ នាំអោយ ប្រាក់ដុល្លារ (DXY) ឡើងថ្លៃ នឹងដាក់ សម្ពាធធ្វើឱ្យមាសធ្លាក់ចុះ។
✔️ប្រសិនបើទិន្នន័យការងារចេញមកខ្សោយ (មិនល្អ)៖ Fed អាចនឹងកាត់បន្ថយអត្រាការប្រាក់ នាំអោយ ប្រាក់ដុល្លារចុះថយ នឹង ជំរុញឱ្យមាសឡើងថ្លៃ។
2
1
1September 1, 2026 114 2