ការជួញដូរហាងឆេងមាស (Gold Trading / XAUUSD) ដោយផ្អែកលើតែសញ្ញាជួញដូរ (Signals) ឬ indicators ផ្សេងៗ ពីអ្នកជំនាញ ឬពីប្រព័ន្ធស្វ័យប្រវត្តិ ដោយគ្មានការយល់ដឹងអំពីចំណេះដឹងមូលដ្ឋានគ្រឹះច្បាស់លាស់ គឺជាហានិភ័យដ៏ធំធេងបំផុតមួយ ដែលអាចនាំឱ្យខាតបង់ថវិកាអស់ពីខ្លួនយ៉ាងឆាប់រហ័ស។
ខាងក្រោមនេះជាគុណវិប្បត្តិ និងគ្រោះថ្នាក់សំខាន់ៗដែលអ្នកត្រូវតែយល់ដឹង៖
១. គ្មានសមត្ថភាពគ្រប់គ្រងហានិភ័យ (Poor Risk & Money Management)
👉មិនចេះគណនា Size នៃ Order (Lot Size): អ្នកជំនាញអាចឱ្យ Signal ឬ Indicator អាចបង្ហាញចំណុចចូល (Entry Point) ប៉ុន្តែពួកគេមិនបានដឹងពីទំហំដើមទុនក្នុងកុងរបស់អ្នកឡើយ។ ប្រសិនបើអ្នកប្រើ Lot Size ធំពេក ឬ Over-leverage ដោយសារភាពលោភលន់ គ្រាន់តែមាសប្រែប្រួលរលកតូចមួយ (Retracing) ក៏អាចធ្វើឱ្យកុងរបស់អ្នកត្រូវបាត់បង់ (Margin Call / Blown Account) ភ្លាមៗ មុនពេលវាផ្ដល់ផលចំណេញ។
👉ការដាក់ Stop Loss មិនត្រូវតាមទំហំទុន: Indicator ខ្លះឱ្យចំណុច Stop Loss (SL) ឆ្ងាយ ដែលទាមទារទុនធំ។ បើអ្នកដើរតាមទាំងគ្មានការគណនាហានិភ័យជាមុន នោះអ្នកអាចខាតបង់ប្រាក់យ៉ាងច្រើនក្នុង Trade តែមួយលើក។
២. បញ្ហាបច្ចេកទេស និងភាពយឺតយ៉ាវនៃទិន្នន័យ (Slight Delay & Slippage)
👉ចរន្តទីផ្សារដើរលឿនជាងសញ្ញា: ទីផ្សារមាសជាទីផ្សារដែលមានការប្រែប្រួលខ្លាំង (High Volatility)។ Signal Provider អាចផ្ញើសារមកអ្នក ប៉ុន្តែនៅពេលអ្នកបើកមើល និងចុចចូល Order គឺតម្លៃបានរត់ទៅឆ្ងាយបាត់ទៅហើយ (Slippage) ដែលធ្វើឱ្យអ្នកទទួលបានតម្លៃអាក្រក់ និងប្រឈមហានិភ័យខ្ពស់។
👉Indicators ភាគច្រើនជា Lagging Indicators: Indicator លើក្រាហ្វភាគច្រើនផ្អែកលើទិន្នន័យអតីតកាល ( Lagging )។ វាមិនអាចព្យាករណ៍ពីហេតុការណ៍ភ្លាមៗ ឬ News បន្ទាន់ៗដែលជះឥទ្ធិពលលើតម្លៃមាសបានឡើយ។
៣. គ្រោះថ្នាក់ខ្លាំងនៅពេលមានព័ត៌មានសេដ្ឋកិច្ច (Fundamental News & Events)
👉ឥទ្ធិពលព័ត៌មានកាត់ផ្តាច់រាល់ Indicator/Signal: នៅពេលមានការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ (ដូចជា NFP, CPI, ការប្រកាសអត្រាការប្រាក់ Fed ជាដើម) ឬមានសង្គ្រាម/វិបត្តិភូមិសាស្ត្រនយោបាយ តម្លៃមាសអាចស្ទុះឡើងឬចុះរាប់ពាន់ pips ក្នុងពេលប៉ុន្មានវិនាទី។
👉Indicator និង Signal Provider ភាគច្រើនមិនអាចទប់ទល់នឹងរលកព័ត៌មានទាំងនេះបានទេ។ បើអ្នកគ្មានចំណេះដឹងមូលដ្ឋានគ្រឹះ (Fundamental Analysis) អ្នកនឹងមិនដឹងថាពេលណាគួរជៀសវាង ឬគួរប្រុងប្រយ័ត្នឡើយ។
៤. វិបត្តិផ្លូវចិត្ត និងការជឿជាក់លើ Signal ឬ Indicators ងប់ងុល (Psychological Dependency)
👉ខ្វះទំនុកចិត្តលើខ្លួនឯង: ការពឹងផ្អែកលើគេទាំងស្រុងធ្វើឱ្យអ្នកភ័យខ្លាចនៅពេល Trade ដើរបញ្ច្រាសទិស។ អ្នកមិនដឹងថាគួរ "កាត់ខាត (Cut Loss)" ឬ "រង់ចាំ (Hold)" នោះទេ ព្រោះអ្នកមិនយល់ពីហេតុផលនៃ Trade នោះ។
👉ធ្លាក់ចូលក្នុងអន្ទាក់ Signal Provider ក្លែងក្លាយ: មាន Signal Provider មួយចំនួនធំបង្កើតឡើងដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន (ដូចជាស៊ីកុងម៉ាស៊ីន/IB Commission ពីការបុក Lot ធំៗរបស់អ្នក ឬលក់ Subscription Fee) ដោយមិនខ្វល់ពីសុវត្ថិភាពដើមទុនរបស់អ្នកឡើយ។
👉គ្មានភាពរីកចម្រើន: ប្រសិនបើ Signal Provider នោះឈប់ផ្តល់សញ្ញា ឬ Indicator នោះលែងមានប្រសិទ្ធភាព អ្នកនឹងត្រឡប់មកចំណុចសូន្យវិញ ហើយមិនអាចបង្កើតប្រាក់ចំណូលដោយខ្លួនឯងបានឡើយ។
៥. គ្មាន Indicator ឬ Signal Provider ណាដែលត្រឹមត្រូវ ១០០%
👉False Signals (សញ្ញាក្លែងក្លាយ): ក្នុងបរិបទទីផ្សារស្ងប់ស្ងាត់ (Sideways) ឬទីផ្សារបោកប្រាស់ Indicator និង Signal ច្រើនតែឱ្យសញ្ញ ខុស (False Signals) ជាប់ៗគ្នា។
👉ប្រសិនបើអ្នកមិនដឹងពី Structure នៃទីផ្សារ អ្នកនឹងខាតបង់ប្រាក់បន្តបន្ទាប់រហូតអស់ទុន មុនពេលអ្នកដឹងខ្លួន។
2
1August 31, 2026 97 2