Angkor Green Job: post #438 — TG.ME

ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុនអង្គរហ្គ្រីន មានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការប្រារព្ធខួប15 ឆ្នាំ នៃការបង្កើត និងអភិវឌ្ឍក្រុមហ៊ុនអង្គរហ្រ្គីន ព្រមទាំងរៀបចំកម្មវិធីជួបជុំដេប៉ូ និងដៃគូសហការ ដែលបានរួមដំណើរជាមួយក្រុមហ៊ុនកន្លងមក។

ក្នុងឱកាសដ៏អធិកអធមនេះ ក្រុមហ៊ុនអង្គរហ្គ្រីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ដេប៉ូ ដៃគូសហការ អតិថិជន និងបុគ្គលិកទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រក្រុមហ៊ុនអស់រយៈពេល 15 ឆ្នាំកន្លងមក។

សូមអបអរសាទរខួប 15 ឆ្នាំ នៃក្រុមហ៊ុនអង្គរហ្គ្រីន!
សូមជូនពរដល់ដេប៉ូ និងដៃគូសហការទាំងអស់ ទទួលបាននូវសុខភាពល្អ សុភមង្គល ភាពរីកចម្រើន និងជោគជ័យគ្រប់ភារកិច្ច។
រួមគ្នាកសាងភាពជោគជ័យ និងអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន!
❤1
August 3, 2026 714 1